Firefox
Firefox
Created:
86% of users voted this helpful
អត្ថបទនេះពណ៌នាអំពី របៀបទាញយក និងតម្លើង Firefox មាននៅលើវីនដូ។
- ដើម្បីធ្វើបច្ចុប្បន្នភាពមកពីជំនាន់ពីមុននៃ Firefox សូមមើល ការធ្វើបច្ចុប្បន្នភាព Firefox ទៅកាន់ជំនាន់ចុងក្រោយបំផុត ។
អត្ថបទនេះ សម្រាប់តែការអនុវត្តទៅលើវីនដូប៉ុណ្ណោះ។ សម្រាប់សេចក្ដីណែនាំ ក្នុងការតម្លើងFirefox លើMac សូមមើលរបៀបទាញយក និងតម្លើងFirefox លើMac។ សម្រាប់សេចក្ដីណែនាំ ក្នុងការតម្លើងFirefox លើLinux សូមមើលរបៀបតម្លើងFirefox លើMac។
មុនពេលដែលដំឡើងកម្មវិធីFirefox សូមមើល តម្រូវការប្រព័ន្ធដែលFirefoxទាមទារ ត្រូវប្រាកដថាកុំព្យូទ័ររបស់អ្នកចាំបាច់មានប្រព័ន្ធប្រត្តិបត្តិការដែលត្រូវការ និងផ្នែករឹងដែលបានផ្ដល់យោបល់។ កុំធ្វើការតម្លើងកម្មវិធីFirefox ដែលប្រើគណនី Windows XP មានកំណត់។ សម្រាប់ព៌ត្ត័មានលំអិត សូមមើលរបៀបកំណត់ប្រភេទគណនីអ្នកប្រើរបស់អ្នក ក្នុងប្រព័ន្ធ។
- សូមចូល នេះជាទំព័រទាញយករបស់ Firefox នៅគ្រប់កម្មវិធីរុករក ដូចជា Microsoft Internet Explorer ឬក៏Microsoft Edge។
- សូមចុចលើប៉ូតុង តំណភ្ជាប់ទាញយកនេះ សម្រាប់ជំនាន់Firefox ជាភាសាខ្មែរ(km) ចុងក្រោយបំផុត។
សម្រាប់អ្នកប្រើប្រាស់កំរិតខ្ពស់៖ ទំព័រតំណភ្ជាប់ទាញយកFirefox ខាងលើនឹងជ្រើសដោយស្វ័យប្រវត្តិ នូវជំនាន់ដែលអាចប្រើបានល្អបំផុតនៃកម្មវិធីFirefox សម្រាប់កុំព្យូទ័ររបស់អ្នក និងផ្ដល់ជូន(stub)ការតម្លើងអនឡាញ។ ប្រសិនជាអ្នកចង់ផ្លាស់ប្ដូរជម្រើសការតម្លើង ដូចជាគោលដៅថត ដែលអ្នកគួរតែទាញយកពេញលេញ ការតម្លើងក្រៅបណ្ដាញ។ ប្រសិនអ្នកត្រូវការជំនាន់ពេញលេញ, ការតម្លើងក្រៅបណ្ដាញ ឬមួយបើអ្នកចង់ជ្រើសយកភាសា និងប្រព័ន្ធប្រត្តិបត្តិការ, សូមទស្សនា ទំព័រប្រព័ន្ធ នឹងភាសា។ អ្នកអាចទាញយកបានទាំងកំណែFirefox Windows (32-bit) ឬ សម្រាប់ប្រព័ន្ធប្រត្តិបត្តិការ64bit ជាមួយវីនដូ៧ និងលើជាង កំណែWindows 64-bit នៃកម្មវិធីFirefox (សូមមើលប្លុកប្រកាសនេះ ជាសេចក្ដីលម្អិត)។- ប្រសិនអ្នកប្រើ Microsoft Internet Explorer ឬ Microsoft Edge, របាជូនដំណឹងនិងលេចឡើង នៅឯខាងលើនៃទំព័រជាមួយ ជម្រើសដែលដំនើរការសម្រាប់ការតម្លើង ឬរក្សាទុកឯកសារទៅកាន់កុំព្យូទ័។
ដើម្បីទាញយកកម្មវិធីដំឡើងរបស់ Firefox។ ទំព័រនឹងផ្ដល់ការណែនាំដោយស្វ័យប្រវត្តិនូវ ជំនាន់ល្អបំផុតនៃកម្មវិធីFirefox សម្រាប់អ្នក។ ជាជម្រើស ការប្រើ
សូមចុច
ដើម្បីចាប់ផ្តើមដំនើរការ។- នៅក្នុងកម្មវិធីរុករកដទៃ អ្នកត្រូវការទៅរក្សាទុកការតម្លើងកម្មវិធីFirefoxជាមុនសិន ទៅកាន់កុំព្យូទ័ររបស់អ្នក, បន្ទាប់មកបើកឯកសារដែលអ្នកបានទាញយក។សំគាល់៖ ប្រសិនបើអ្នកឃើញប្រអប់ Open File - Security Warning សូមចុច។
- បន្ទាប់មកគ្រាន់តែចុច
- សូមអបអរសាទរ អ្នកបានតម្លើងកម្មវិធីFirefox បានសម្រេចហើយ!
( យើងបានបង្កើតដំណើរការឪ្យលឿនបំផុតតាមដែរអាចធ្វើបាន )។
- សូមចុចពីរដង លើរូបតំណាងរបស់Firefox នៅពេលណាដែលអ្នកចង់ទៅនៅលើបណ្ដាញ។
នៅមានបញ្ហាឬ?
ខាងក្រោមនេះជាអត្ថបទមួយចំនួនដែលអាចជួយអ្នកបាន៖
- កម្មវិធីFirefox នឹងមិនដំណើរការទេ - ស្វែងរកដំណោះស្រាយ
- សារកំហុស "កម្មវិធីFirefox កំពុងដំណើរការ រួចហើយ ប៉ុន្តែវាមិនឆ្លើយតបសោះ" - របៀបជួសជុលវា
- ប្រសិនអ្នកឃើញសារនេះ "កម្មវិធីFirefox មិនអាចតម្លើង។ ជំនាន់Firefoxនេះ ស្នើសុំខួរក្បាល(processor) ជាមួយការគាំទ្រSSE2។" សូមមើល ផ្នែករឹង(hardware)របស់អ្នក គឺមិនគាំទ្រទៀតទេ។